អត្ថបទសង្ខេបស្តីពី ចំណងការទូត កម្ពុជា-កូរ៉េខាងជេីង:


 អត្ថបទសង្ខេបស្តីពី ចំណងការទូត កម្ពុជា-កូរ៉េខាងជេីង:


ទំនាក់ទំនងកម្ពុជា - កូរ៉េខាងជើងសំដៅទៅលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងកូរ៉េខាងជើង។ កូរ៉េខាងជើងមានស្ថានទូតនៅភ្នំពេញចំណែកប្រទេសកម្ពុជាវិញក៏មានស្ថានទូតនៅទីក្រុងព្យុងយ៉ាងដែរ។ ស្ថានទូតកូរ៉េខាងជើងមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុរាជធានីភ្នំពេញដែលស្ថិតនៅជាប់នឹងគេហដ្ឋានរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន។ ទំនាក់ទំនងប្រទេសទាំងពីរបានចាប់ផ្តើមតាំងពីឆ្នាំ ១៩៦៥មកម្ល៉េះ នៅពេលដែលព្រះបាទនរោត្តមសីហនុបានជួបជាមួយឯកឧត្តមគីមអ៊ីលស៊ុងនៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូនេស៊ី។ បន្ទាប់ពីសម្តេចសីហនុត្រូវបានផ្ដួលរំលំនៅឆ្នាំ ១៩៧០ ប្រទេសកូរ៉េខាងជើងបានបន្តគាំទ្ររដ្ឋាភិបាលរបស់គាត់នៅឯនិរទេស។ នៅឆ្នាំ ១៩៧៤ កូរ៉េខាងជើងបានសាងសង់ព្រះរាជវិមានមួយសម្រាប់សម្តេចសីហនុនៅក្បែរក្រុងព្យុងយ៉ាងហៅថាវិមានឆាងស៊ូវ៉ុន-Changsuwon Palace បន្ទាប់មក នៅពេលដែលខ្មែរក្រហមត្រូវបានផ្តួលរំលំនៅឆ្នាំ ១៩៧៩ កូរ៉េខាងជើងក៏បានគាំទ្រសម្តេចសីហនុនៅក្នុងការដឹកនាំរដ្ឋាភិបាលនិរទេសថ្មីផងដែរ។ ទ្រង់ស្នាក់នៅជាទៀងទាត់នៅកូរ៉េខាងជើងរហូតដល់ឆ្នាំ១៩៩១ ដែលទ្រង់បានឡេីងសោយរាជ្យសារជាថ្មី។ នៅពេលដែលទ្រង់បានវិលត្រឡប់មកប្រទេសកម្ពុជាជាព្រះមហាក្សត្រវិញទ្រង់ក៏បានយកអង្គរក្សដែលជាជនជាតិកូរ៉េខាងជើងមកតាមផងដែរ។ 







ប្រទេសកម្ពុជាត្រូវបានគេលើកឡើងថាជាអន្តរការីរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង។ ប្រតិភូផ្លូវការក្រសួងពាណិជ្ជកម្មកូរ៉េខាងជើងបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១១ 


កម្ពុជានិងកូរ៉េខាងជើងមានទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នា។ ការវិនិយោគដ៏ធំមួយរបស់កូរ៉េខាងជើងនៅកម្ពុជាគឺការសាងសង់និងគ្រប់គ្រងសារមន្ទីរអង្គរផាណូរ៉ាម៉ា-Angkor Panorama Museum នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយកូរ៉េខាងជើងនឹងទទួលបានប្រាក់ចំណេញពីសារមន្ទីរសម្រាប់រយៈពេល១០ឆ្នាំដំបូង និង ដប់ឆ្នាំបន្ទាប់ប្រាក់ចំណេញនឹងត្រូវបានចែកគ្នារវាងភាគីកម្ពុជានិងកូរ៉េខាងជើង។ ក្រៅពីនេះកូរ៉េខាងជើងក៏មានភោជនីយដ្ឋានជាច្រេីនកន្លែងនៅក្នុងប្រទេសកម្ពុជាផងដែរ។


ប្រទេសកម្ពុជានិងកូរ៉េខាងជើងជាមិត្តល្អបំផុត និង មានចំណងការទូតរាប់សិបឆ្នាំមកហេីយ។





អត្ថបទដោយលោក លី គីមឡុង - ប្រតិភូផ្លូវការនៃសមាគមមិត្តភាពកូរ៉េ និង ជាប្រធានសមាគមមិត្តភាពកូរ៉េនៅកម្ពុជា។

Comments

Popular posts from this blog

តើប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកកំពុងបង្កបញ្ហាដល់សន្តិភាពពិភពលោកយ៉ាងដូចម្តេចខ្លះ?

(Khmer Version) KIM JONG IL SOCIALISM IS THE LIFE OF OUR PEOPLE